ST. Vincent de Paul 1581-1660
សន្ត វ៉ាំងសង់ដឺប៉ូល មហាបុរសសប្បុរសធម៌
លោក វ៉ាំងសង់ដឺប៉ូល បានប្រសូត្រ នៅនិទាឃរដូវ ក្នុងឆ្នាំ ១៥៨១ ពីគ្រួសារ កសិករ ដែលគួរឲ្យគោរព ដោយអ្នកផងគេស្រលាញ់ចូលចិត្តក្រុមគ្រួសារគាត់ ណាស់ គាត់កើតនៅក្នុងទីក្រុងតូចមួយឈ្មោះ ប៉ូយ ( Pouy ) ដែលស្ថិតនៅភាគ ខាងត្បូងនៃប្រទេសបារំាង។ គាតមានបងប្អូនប្រុស ប្រាំមួយនាក់ និងបងប្អូនស្រី ពីរនាក់។ តាំងពីកុមារភាពលោកមានទេពកោសល្យយ៉ាងចម្លែក ដោយលោកមាន ភាពឆ្លាតវៃក្នុងការអាននិងការសរសេរ។ ឪពុករបស់លោកបានបញ្ជូនលោកឲ្យ ចូលរៀន ហើយក្តីរំពឹងរបស់ឪពុកគាត់ចង់ឲ្យគាត់ក្លាយជាគណនេ្យករដើម្បីជួយ ផ្តត់ផ្គង់ដល់ជីវភាពគ្រួសារ ។គាត់បានចូលរៀនផ្នែកមនុស្សសាស្រ្ត នៅ Dax ប្រទេសបារាំងដោយ បានបញ្ចប់ការសិក្សាផ្នែកទេវាវិទ្យា (ការសិក្សាពីអាទិទេព) នៅ Toulouse។ នៅក្នុងឆ្នាំ ១៦០០ គាត់បានបួសជាបូជាចារ្យ ហើយស្នាក់នៅទី ក្រុង Toulouse រហូត ដល់ពេលដែលគាត់បានចេញទៅMarsielle (ឈ្មោះទីក្រុងធំ លំដាប់ទីពីរនៅបារាំងនៅសម័យនោះ)។ នៅឆ្នាំ ១៦០៥ នៅតាមផ្លូវដែលគាត់ធ្វើ ដំណើរពី Toulouseទៅ Marsielle គាត់ត្រូវបានពួក ចោរសមុទ្រជាតិទួគី (Turkish) ចាប់ខ្លួនជាឈ្លើយសឹក គេបានយកគាត់ទៅប្រទេសទុយនេស៊ី (Tunis) ហើយគេ លក់គាត់ឲ្យទៅធ្វើជាទាសករ។ ក្នុងឆ្នាំ ១៦០៧ ក្រោយពេលដែលគាត់បន្លំខ្លួនជា ពួកគ្រិស្តសាសនាគាត់បានគេចផុតពីទាសភាព។ ក្រោយពេលដែលលោកបានត្រឡប់មកដល់ប្រទេសបារាំងវិញ គាត់បាន ទៅរ៉ូម ( Rome) ហើយគាត់បានបន្តការសិក្សារបស់គាត់នៅទីនោះរហូតដល់ឆ្នាំ ១៦០៩។ ក្រោយមកគាត់បានទទួលបេស កម្មពីស្តេចប្រទេសបារាំង ( Henry IV ) ឲ្យត្រឡប់មកប្រមាតុប្រទេសវិញ ដោយបានបំពេញតួនាទីជាអ្នកបម្រើសាសនាក្នុង ពេលនោះ។ ខណៈពេលនោះគាត់បាន ក្លាយជាបូជាចារ្យដែលគ្រប់គ្រងក្នុងតំបន់ Clichy ក៏ប៉ុន្តែនៅក្នុងឆ្នាំ ១៦១២ គាត់ បានបម្រើក្រុម Gondi ដែលជាក្រុមគ្រួសារដ៏ល្បីល្បាញ។ គាត់ក្លាយជាអ្នកដែលផ្តល់ប្រឹក្សាខាងផ្លូវចិត្តឲ្យ Madame Gondi។ គាត់បាន ណែនាំ បង្ហាញបេសកម្មដល់ Madame Godi ដល់បងប្អូនដែលនៅតាមស្រែចំការ ដូចជាការផ្តល់សំណង់ អគារផ្សេងៗ ក៏ដូចជាការជួយទំនុកបម្រុងផងដែរ។
ឆ្លងកាត់តយៈពេលវេលាដែលគាត់បានរស់នៅក្នុងប្រទេសបារាំង គាត់មានបំណងប្រាថ្នាចង់បាននិងចង់ឃើញសង្គម មួយដែលមានសុខមាលភាពក្នុងការរស់នៅ។ តាមរយៈបំណងប្រាថ្នាដ៏ធំមួយនេះ លោកបានផ្លាស់មកនៅក្រោមការគ្រប់ គ្រង់និងណែនាំពីសំណាក់លោកបូជាចារ្យ ប៊ូរូឡែ ( Bulrule ) ដែលគាត់គឺជាអ្នកដែលមានឥទ្ធិពលលើបូជាចារ្យទាំងអស់នៅ ទីក្រុងប៉ារីស។ ពេលដែលគាត់នៅទីនោះគាត់បានជួបជាមួយសិស្សទេវវិទ្យា ដែលមានជំនឿខ្សោយខាងសាសនា ដោយ សារតែភាពឈឺចាប់នេះហើយ គាត់បានដាក់ថ្វាយជូននូវដំបូន្មានដូចខាងក្រោម៖
“In every bed of the hospital with the eyes of faith you will see Jesus.”
អ្នកដែលមើលទៅគ្រប់គ្រែរបស់អ្នកជម្ងឺទាំងអស់នៅក្នុងមន្ទីរពេទ្យដោយក្រសែភ្នែកនៃជំនឿនោះអ្នកនឹងឃើញព្រះជាម្ចាស់
“If you help the poor and the needy, God will always provide you with the help you need.”
ប្រសិនបើអ្នកបានជួយអ្នកក្រីក្រនិងអ្នកដែលមានទុក្ខលំបាក នោះព្រះជាម្ចាស់នឹងផ្តល់ឲ្យអ្នកនូវអ្វីដែលអ្នកត្រូវការ
“Your patients need a share of your joy.”
ជម្ងឺរបស់អ្នកត្រូវការនូវការចែករំលែកភាពសប្បាយរីករាយរបស់អ្នក
.....................................................
សារៈសំខាន់នៃព្រលឹងមិត្តភក្កិរបស់គាត់និងសន្តិភាពនៅក្នុងដួងចិត្តរបស់គាត់ បានធ្វើឲ្យគាត់ថ្វាយទៅព្រះជាម្ចាស់ នូវកិច្ចព្រមព្រាងមួយដែលជាការដាក់កំហិតសម្រាប់ខ្លួនរបស់គាត់។ គាត់គឺជាអ្នកដែលទទួចអង្វរសុំសន្តិភាព ហាក់បីដូចជា អ្នកដែលទទួចសុំទានដូច្នោះដែរ គាត់មិនរាថយចំពោះការអធិដ្ឋានទោះបីជាអ្វីដែលគាត់ធ្វើជាការកាត់សេចក្តីរបស់ព្រះវិញ្ណា ណក្តី ព្រះជាម្ចាស់បានយកពាក្យសេចក្តីរបស់គាត់។ ពេលនោះសិស្សខាងទេវវីទ្យា ចាប់ផ្តើមមានជំនឿឡើងវិញ ហើយធ្វើ តាមអ្វីដែលគាត់បានបង្រៀន។ គាត់ចាប់ផ្តើមកាន់តែខិតជិតព្រះជាម្ចាស់ ហើយយល់ពីខ្លួនគាត់ផ្ទាល់ ជាមួយនិងការបន្ត ការអធិដ្ឋានទៅព្រះជាម្ចាស់ជារឿយៗ។ គាត់ចាប់ផ្តើមចុះសួរសុក្ខទុកអ្នកក្រីក្រនិងអ្នកជម្ងឺ។
ជាមួយនិងរយៈពេលបួនឆ្នាំក្រោយមក លោក ដឺប៉ូល បានចាប់ផ្តើមតស៊ូជាមួយនឹងជំនឿដែលគាត់មាន។ ដំណោះ ស្រាយចុងក្រោយបំផុតសម្រាប់គាត់ គឺគាត់ចាប់ផ្តើមចេះតែខិតទៅរកការរស់នៅមួយដែលមានភាពលំបាកក្នុងជីវិតរបស់ គាត់ដោយបានលះបង់អ្វីៗ ក្នុងសេចក្តីបម្រើឲ្យអ្នកក្រីក្រ។ គាត់បានសន្យាជាមួយព្រះជាម្ចាស់ដើម្បីបម្រើអ្នកក្រីក្រដោយ គាត់បានលៈបង់ដំណើរស្វែងរកកេរ្តិ៍ឈ្មោះនិងកិត្តិនាម ហើយស្មគ្រ័ចិត្តរស់នៅដើម្បីបុព្វហេតុអ្នកក្រីក្រ។
ចាប់ពីពេលនោះមក សហការីនៃក្រុមរបស់លោកដឺប៉ូលចាប់ផ្តើមរីកចម្រើនខ្លាំងឡើសខ្លាំងឡើង។ គាត់បានមានប្រសា សន៍ថា មុននឹងយើងឲ្យអ្នកក្រីក្រមានព្រះវិញ្ញាណដ៏វិសុទ្ធគង់ជាមួយពួកគេ គឺយើងត្រូវតែផ្តល់ឲ្យពួកគាត់នូវជីវិតមួយដែល រស់នៅមានការទទួលស្គាល់ជាមុនសិន។ មានន័យថា ចំណីអាហារ, ទីជម្រក, ថ្នាំបង្ការ, ការថែទាំជម្ងឺ....។ នៅឆ្នាំ ១៦១៧ មានស្ត្រីដែលមានចិត្តសប្បុរសធម៌ដែលចេញពីក្រុមស្ត្រីដែលរស់នៅតំបន់ជាមួយគាត់បានចាប់អារម្មណ៍ចំពោះទង្វើដ៏សប្បុរ សររបស់លោក។ លោក ដឺប៉ូលបានធ្វើការចាត់ចែងក្រុមស្ត្រីនៅប៉ារីសដែលមានទ្រព្យធនធានទាំងនោះ ដើម្បីប្រមូលជំនួយ សម្រាប់គម្រោងនៃបេសកម្មនីមួយៗ។ គេបានបង្កើតមន្ទីរពេទ្យ បង្កើតក្រុមដែលជួយអ្នកដែលបានរងគ្រោះដោយសារ សង្រ្គាម ហើយបានលោះទាសករដែលធ្វើការក្នុងទូក ១២០០នាក់ ឲ្យចេញពីទាសភាពពីអាព្រិចខាងត្បូង។ វាគឺជារឿងមិន គួរឲ្យជឿ ដែលក្នុងរយៈពេលឆ្នាំនោះ គាត់បានធ្វើកិច្ចការសប្បុរសធម៌បានយ៉ាងច្រើន។
ក្នុងឆ្នាំ ១៦៣៣ ស្រ្តីម្នាក់ក្នុងចំណោមស្រ្តីដែលមានចិត្តសប្បុរសធម៌ Louise de Marillac, បាននាំក្រុមស្រ្តីកសិករ ១២ នាក់ ឲ្យមកធ្វើការជាអ្នកជួយអ្នកក្រីក្រ។ នាងបានហៅក្រុមនោះថា សហការីកូនស្រីសប្បុរសធម៌នៃសន្តវ៉ាំសង់ដឺប៉ូល ដើម្បីបម្រើអ្នកក្រីក្រ (The Company of the Daughters of Charity of St. Vincent de Paul Servants of the Poor)។ ក្រុមនេះបានចុះទៅ តាមមន្ទីពេទ្យ, មន្ទីរឃុំឃាំង, ក្មេងៗអាណាថា...។ រហូតមកដល់ឆ្នាំ ១៧៨០ក្រុមនេះមានផ្ទះរហូតដល់ ៤៨០ ក្នុងប្រទេស បារាំង, ២០ នៅប៉ូឡូញ, ១ នៅអេស្ប៉ាញ ហើយសព្វថ្ងៃនេះមានសមាជិក ២៧២២៣ នាក់ ក្នុងចំណោម ប្រាំប្រទេសដែល ស្មើនឹង ៨១ ខេត្ត។
សន្ត វ៉ាំងសង់ដឺប៉ូល បានក្លាយជាបុគ្គលមួយរូបដែលមានភាពល្បីល្បាញ ដែលមិនមាននរណាធ្វើបានដូចគាត់ពីការប្រណី សណ្តោសការបន្ទាបខ្លួន និងចិត្តសប្បុរសធម៌របស់គាត់ គេបានតែងតាំងលោកជាសន្តបុគ្គលនៅថ្ងៃទី១៦ខែ មិថុនាក្នុងឆ្នាំ ១៧៣៧។ ដោយសារតែពលិកម្មដ៏ធំធេងមិនគិតពីផលលំបាកនេះហើយ ទើបធ្វើឲ្យយើងដឹងថាគាត់គឺជាសាវ័កដ៏ល្អនិងជា សន្តបុគ្គល គំរូមួយរូបរបស់ព្រះជាម្ចាស់ក្នុងគ្រិស្តសាសនា។ គាត់បានទទួលមរណៈភាពនៅ ឆ្នាំ ១៦៦០ ក្នុងព្រះជន្មាយុ៧៩ ឆ្នាំ៕
សូមខន្តីអភ័យទោសចំពោះកំហុសដែលកើតមានដោយអចេតនាក្នុងការបកប្រែ យើងខ្ញុំសូមទទូលយកនូវការរិះគន់កែលំអជានិច្ច!
Email: [email protected]